ចក្ខុវិស័យ

សមាគមគីមីកម្ពុជា (ស.គ.ក) ចង់ឃើញវិទ្យាសាស្ដ្រគីមី និងអ្នកគីមីព្រមជាមួយអ្នកសិក្សាគីមីនៅកម្ពុជា មានការអភិវឌ្ឍ និងរីកចំរើនចំណេះដឹង និងបំណិនការងារ ដែលអាចបំពេញបានតាមតម្រូវការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត បញ្ញវ័័ន្ដ និងការប្រើប្រាស់តាមទីផ្សារការងារ និងផលិតកម្ម ដូចនៅអរិយប្រទេសនានា លើពិភពលោក ។

ស.គ.ក. ប្រកាន់នូវគោលការណ៍គីមីបៃតង ដើម្បីសន្សំសំចៃ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ ថែរក្សាបរិស្ថាន និងសុវត្ថិភាពនៃជីវិត។

Vision

The Cambodian Chemical Society (CCS) envisions the Science of Chemistry and Chemists, Students and Researchers in Cambodia with advanced knowledge and skills appropriate to the national requirements of research capacity, the labor market and production. CCS supports the Principals of Green Chemistry in order to reduce waste, maintains the Environment, and enhances the National Economy and Human safety.

បេសកកម្ម

សមាគមគីមីកម្ពុជា មានបេសកកម្ម អភិវឌ្ឍវិស័យវិទ្យាសាស្ដ្រគីមី និងអ្នកមានជំនាញពាក់ព័ន្ធ​នៅកម្ពុជា​តាមរយៈការ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា សាស្ដ្រ​គីមី អភិវឌ្ឍសមត្ថភាពជំនាញនៃអ្នកគីមីនៅកម្ពុជា រៀបចំវេទិកាវិទ្យាសាស្ដ្រជាតិ និងអន្ដរជាតិស្ដីពីការស្រាវជ្រាវគីមី និងវិស័យពាក់ព័ន្ធ ហើយ​និងជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយ ឯកសារជាភាសាជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការយល់ដឹង និងសិក្សាមុខជំនាញនេះសម្រាប់បម្រើឱ្យ សេចក្ដីត្រូវការរបស់សង្គមជាតិ និងមនុស្សជាតិទាំងមូល។

Mission

CCS’s mission is to develop the Chemistry sector in Cambodia through Scientific Chemical Research; develop the capacity/skills of all Cambodian Chemists and organize National/ International Scientific Forums on the Chemical Research; disseminate information in order to increase the effectiveness of Chemical knowledge for society and the Nation. The promotion of transferring new knowledge and skills in chemistry in national language for Cambodian people

គោលបំណង

សមាគមគីមីកម្ពុជា មានគោលបំណងចំបងៗដូចតទៅៈ

  • ជំរុញ និងសម្របសម្រួលការសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្រគីមី របកគំហើញ ឬប្រធានបទថ្មីៗ និងដែលមានស្រាប់ ហើយកំពុងពេញនិយមប្រើប្រាស់
  • បង្កនូវវេទិកាជួបជុំគ្នាដើម្បីផ្លាស់ប្ដូរនូវរបកគំហើញចំណេះដឹង និងបទពិសោធន៍ថ្មីៗក្នុងចំណោមអ្នកគីមីជាតិ និងអន្ដរជាតិ
  • ពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់គ្រូ សាស្ដ្រាចារ្យ សិស្ស និស្សិត និងបញ្ញាវ័ន្ដខ្មែរតាមរយៈការកែលម្អ និងអភិវឌ្ឍផ្នែកវិទ្យាសាស្ដ្រគីមី ទីពិសោធ កម្មវិធីសិក្សា វិធី សាស្ដ្រស្រាវជ្រាវ និងវិធីសាស្ដ្ររៀន និងបង្រៀនថ្មីៗនៃផ្នែកគីមី
  • បង្កើត ចងក្រង និងផ្សព្វផ្សាយនូវរបកគំហើញថ្មីៗ និងចំណេះដឹងមានប្រយោជន៍ជាមូលដ្ឋានផ្នែកវិទ្យាសាស្ដ្រគីមីតាមមធ្យោបាយនានា ដែលអាចធ្វើទៅបាន ។

Objectives

The CCS’s main objectives are:

  • Encourage and facilitate research in Chemistry and Applied Chemistry
  • Create a Forum to exchange new knowledge and experiences among National  and International Chemists
  • Strengthen and improve the skills of the Cambodian Teachers/Students and Intellectuals by improving the curriculum, research methodology, teaching methods and experimental work in Chemistry

Create, Compile and disseminate useful discoveries and knowledge, which are the foundation of Chemistry and Applied Chemistry, by any possibility means.